ប្រៀបធ្វើ បង្អែមចាប់ឆាយ

1501

ប្រៀបធ្វើ បង្អែមចាប់ឆាយ+គ្រឿងផ្សំ : -សណ្ដែកបាយ ១កំប៉ុងស្ទើរ -ខ្ទិះដូង កន្លះគីឡូ ខ្ទិះចុង ខ្ទិះដើម -ល្ពៅ ត្រាវ ដំឡូងជ្វា (៨ខាំ)-ដូងខ្ចី១កោសសាច់បាន -សណ្ដែកដី លីងឬស្ងោរអោយផុយ -គ្រាប់សាគូ១ខាំ ធ្មេញរណាកន្លះខាំ-ត្រចៀកកណ្ដុរ
-ស្លឹកតយ -ស្ករស , អំបិល +វិធីធ្វើ : -ដាក់ត្រាំសណ្ដែកបាយ១ម៉ោង រួចលាងទឹកឲ្យស្អាត -ដាក់ដាំទឹកខ្ទិះចុងកន្លះឆ្នាំងអោយពុះ ដាក់សណ្ដែកបាយចូល ១ពុះ ដាក់ស្លឹកតយហើយដាក់ល្ពៅ ត្រាវ ដំឡូងចូល ចាប់ផ្ដើមបន្ថយភ្លើងតិចៗ -លីងសណ្ដែកដី ឲ្យ ឆ្អិនប្រើភ្លើងតិចៗ បង់សណ្ដែកដីចូលរួចទើបដាក់សាគូនិង ធ្មេញរណាចូល បន្ទាប់មកដាក់ដូងកោស ១ពុះ ដាក់ស្ករសតាមចំនូលចិត្តយើង និងអំបិល១ចិបចូល កូរឲ្យរលាយស្ករស ទើបដាក់ត្រចៀកកណ្ដុរ ចុងក្រោយបន្ថែមខ្ទិះដូងដើម កូរឲ្យសព្វ ភ្លក់មើលផ្អែមតាមចំនូលចិត្ត ៕ វិធី១ទៀតយើងអាចស្ងោរសណ្ដែកដីអោយផុយសិនចាំយកមកបង់ចូលបង្អែមក៏ឆ្ងាញ់ម្យ៉ាងដែរ

SHARE