របៀបធ្វើ នំកង ឆ្ងាញ់!

1409

របៀបធ្វើ នំកង ឆ្ងាញ់!+គ្រឿងផ្សំ៖-ម្សៅអង្ករដំណើប ៤០០ក្រាម-អំបិល កន្លះស្លាបព្រាកាហ្វេ-ខ្ទិះដូង ១ចានធំ-ស្ករសត្នោត ៣០០ក្រាម (បើស្ករដុំត្រូវកូរជាមួយទឹក)-ល្ងរលីង ៣ស្លាបព្រាបាយ+វិធីធ្វើ៖-ដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល, ស្ករត្នោតរាវ ២ស្លាបព្រាបាយ និងខ្ទិះដូងកូរឲ្យទៅជាម្សៅរួចនួតទុក ១០-១៥នាទី។ -យកម្សៅមកលុញធ្វើជាកងមូលៗរួចយកមកដាក់ចៀន (ភ្លើងដាក់ក្តៅល្មម) ពេលដែលវាអណ្តែតមកលើទុកឲ្យរាងក្រហមត្រូវស្រង់ទុកសិន។-យកស្ករត្នោតដាក់ចូលក្នុងឆ្នាំង បន្ទាប់មកកូរវាឲ្យទៅជាស្ករតាំងម៉ែ រួចដាក់ល្ងរលីងកូរចូលគ្នា។-យកនំដែលចៀនស្រង់ទុកមកជ្រលក់ចូលក្នុងស្ករតាំងម៉ែ តែជ្រលក់តែម្ខាងទេ ពេលរួចរាល់អាចញ៉ាំបានហើយ៕

SHARE