វិធីធ្វើ ជ្រក់ជើងទា!! ស្រួយឆ្ងាញ់ !!

3334

វិធីធ្វើ ជ្រក់ជើងទា+គ្រឿងផ្សំ៖– ស្ពៃជើងទា ៣គីឡូក្រាម– រំដេង ២ខាំ– អំបិលគ្រោះ២ខាំ– ស្ករសកន្លេះគីឡូក្រាម

+វិធីធ្វើ៖– ចិតស្ពៃ ជាចំណិតហើយ លាង២-៣ទឹក ហើយយកទៅ ត្រាំទឹក (កុំភ្លេចច្របាច់ក្រូចឆ្មា១ចំណិតផង) ទុកចោល ១០ទៅ ១៥នាទី ចាំលាងចម្រះ នឹងទឹកស្អាត១-២ទឹកទៀត (អនាម័យស្អាត បន្សាបគីមី)។
– ដាំទឹកក្តៅ (មិនបាច់ពុះទេ៧០-៨០អង្សា) យកស្ពៃមកស្រុស ២-៣នាទី ហើយស្រង់យកលាងទឹកត្រជាក់ រួចស្រង់ដាក់កញ្រែ្ចងទុកមួយឡែក។– បុករំដេង នឹងអំបិលគ្រោះ ចូលគ្នា (ដូចក្នុងរូប)។– ដាំទឹកស្ករស ១លីត្រ
– យកស្ពៃច្របាច់ ជា១អំបិលរំដេងម្តង១ម្តង១រួចផ្អាប់ទុក ៣-៥ម៉ោង, ស្រង់ស្ពៃ (ទឹកអំបិលចេញពីស្ពៃមិនយកទេ)– រៀបស្ពៃចូលក្រឡ ឬ កែវ– ចាក់ទឹកស្ករចូល អោយ ស្មើ ឬលេចស្ពៃ រួចគ្របទុកជាការស្រេច
រក្សាទុក ៣-៥ ថ្ងៃ អាចលូកមកទទួលទានបានហើយ។

+វិធីធ្វើមួយបែបទៀត៖-ស្ពៃមិនបាច់ស្រុសក៏បាន គ្រាន់តែយកវាទៅហាលថ្ងៃ អោយស្រពាប់ (លាងទឹក១ឬ២សារទៀត ចាំយកវាមកក្រឡុក អំបិលផ្អាប់ទុក ២-៣ម៉ោង ពូតទឹកចេញ ហើយចាំ យកមកប្រលាក់ជា១ អំបិលរំដេងភ្លក់មើលកុំអោយប្រៃពេក ហើយ ចាក់ទឹកស្ករ គ្របទុកជាការស្រេច+បញ្ជាក់៖ ខ្លាចប្រៃខ្លាំងបន្ថយអំបិល, បើមិនសូវចូលចិត្តក្លិនរំដេង បន្ថយរំដេង។

SHARE