របៀបធ្វើ នំអន្សមស្នូរខ្នុរ នំខ្មែរ

1100

របៀបធ្វើ នំអន្សមស្នូរខ្នុរ នំខ្មែរ+គ្រឿងផ្សំ ៖– អង្ករដំណើប ១គីឡូត្រាំទឹក ១សន្ទុះលាងស្រង់ទុក– សាច់ខ្នុរហែកជាចំរៀកតូច ១ចាន– ខ្ទិះដូង ៤០០មីលីលីត្រ– សាច់ដូងកោស ១ចាន– អំបិល កន្លះស្លាបព្រាកាហ្វេ– ស្ករស ១៥០ក្រាម– ស្លឹកចេក ១ដុំហែកតូចៗល្មម

វិធីធ្វើ ៖១-មុនដំបូងយកឆ្នាំងដាក់លើភ្លើង បន្ទាប់មកចាក់ខ្ទិះដូងចូលកូរវាមួយភ្លេតសិន។២-យកអង្ករ សាច់ដូងកោស, អំបិល និងស្ករសដាក់ចូលកូរឲ្យវារលាយស្ករប្រហែលជា ៥នាទី។៣-បន្ទាប់ពីរលាយស្ករដាក់ឆាបន្តិច ក្រោយមកដាក់សាច់ខ្នុរចូលឆាច្របល់ចូលគ្នាទាំងអស់។៤-បន្តឆារហូតទាល់តែឡើងស្ងួតហើយស្អិតប្រហែលជា ១០នាទីដួសវាទុកឲ្យត្រជាក់សិន។៥-បន្ទាប់ពីត្រជាក់ហើយចាប់ផ្តើមវេចនំ យកស្លឹកចេកដូសវាដាក់ ៣ស្លាបព្រាបាយមូរខ្ចប់ជារាងវែងកាច់បត់ក្បាលទាំងសងខាង។៦-ពេលដែលវេចរួចយកវាទៅដាក់ចំហុយប្រហែលជា ៣០-៤០នាទីឆ្អិនជាការស្រេច ៕

SHARE