របៀបធ្វើ សាច់សាស៊ីវ !

1570

របៀបធ្វើ សាច់សាស៊ីវ+គ្រឿងផ្សំ‬៖- ស្រាសរ ១ស្លាបព្រាបាយ- ប្រេងល្ង ១ស្លាបព្រាកាហ្វេ- លក្សអាហារពណ៌ក្រហម ១ស្លាបព្រាកាហ្វេ- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ- ខ្ទឹមសជញ្រ្ចាំ ៥ កំពិល- ខ្ញីជញ្រ្ចាំ២ ស្លាបព្រាកាហ្វេ- តៅហ៊ូកំប៉ុង ២ស្លាបព្រាបាយ- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ- ទឹក Hoisin ឬ ប្រេងខ្យង ១ ស្លាបព្រាបាយ- ទឹកឃ្មុំ ២ស្លាបព្រាបាយ- ទឹកស៊ីអ៊ីវខ្មៅ ១ ស្លាបព្រាបាយ- សាច់ជ្រូក ៥០០ ក្រាមហាន់ជា៤ដុំ+ របៀបធ្វើ‬៖- លាយគ្រឿងផ្សំទាំងអស់ចូលគ្នា កូរអោយសព្វ រូចយក ៣/៤ នៃគ្រឿងផ្សំ មកប្រលាក់ជាមួយសាច់ជ្រូក ច្របល់អោយសព្វ ទុកប្រហែលជា ១០ នាទី។- យកសាច់ទៅអាំងប្រហែលជា ១៥នាទី ទើបត្រលប់សាច់ម្តង ហើយ អាំង ប្រហែលជា ១៥នាទីទៀត ទើបយកគ្រឿងផ្សំ ដែលនៅ សល់មក លាបសាច់ ហើយអាំងប្រហែលជា ៥ នាទីទៀត ជាការស្រច៕

SHARE