នំស្លឹកតើយ វិធីធ្វើងាយៗរសជាតិឆ្ងាញ់ជាប់ចិត្ត (វីដេអូវិធីធ្វើ)

784

គ្រឿងផ្សំ: ម្សៅស្រូវសាលី ៦៥ក្រាម, ម្សៅមី ៣០ក្រាម, ម្សៅដុតនំ (Baking Powder) កន្លះស្លាបព្រាកាហ្វេ, ទឹកស្លឹកតើយ ៥-៦ស្លាបព្រាបាយ, ខ្ទិះដូង ៦៥ក្រាម, ស្ករស ៦០ក្រាម, អំបិល ១ចុងស្លាបព្រាកាហ្វេ, ប្រេងសណ្តែក ៣០ក្រាម, ស៊ុត ១គ្រាប់។

វីធីធ្វើ: យកចានលាយម្សៅស្រូវសាលី ម្សៅមី ម្សៅសម្រាប់ដុតនំ (Baking Powder) ឬម្សៅមេនំបុ័ង ស្ករស អំបិលចូលគ្នាកូរឲ្យសព្វ។ បន្ទាប់មកគោះស៊ុតដាក់ចូល ដាក់ប្រេងសណ្តែក និងទឹកស្លឹកតើយចូល កូរចូលគ្នាឲ្យសព្វ រួចយកទៅច្រោះកុំឲ្យដោយកាក។ រៀបចំអំបែងសម្រាប់ចាក់នំ រួចយកម្សៅដែលលាយហើយចាក់តាមរន្ធ តែកុំចាក់ពេញពេកអាចនឹងហៀរ ព្រោះនំអាចរីកធំ មើលឆ្អិនក្រៀមល្មមយកចេញដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

នេះជារូបតំណាង ម្សៅដុតនំមានច្រើនប្រភេទអាចរកទិញបាន។

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE