របៀបធ្វើ ញាំស្វាយ

1427

របៀបធ្វើ ញាំស្វាយ+គ្រឿងផ្សំ៖-ស្វាយខ្ចី (កោសជាសរសៃតូចៗ) ១ ចានចង្កឹះ-ខ្ទឹមក្រហម ២ដុំ (ហាន់ស្តើងៗ)-ម្ទេស តាមចំនូលចិត្ត (ហាន់ល្អិតៗ)-សណ្តែកដី ១ ស្លាបព្រាបាយ (បុកអោយម៉ត់តិចៗ)-ទឹកត្រី ១ ស្លាបព្រាបាយ-អំបិល បន្តិច
-ស្ករស ១ ស្លាបព្រាបាយ-បង្ការគ្រៀម កន្លះខាំ (លាងទឹកអោយស្អាត)-ស្លឹកជីអង្កាម និងជីនាងវង (តាមចំនូលចិត្ត)+របៀបធ្វើ៖-លាយស្ករ ទឹកត្រី អំបិល ម្ទេស ខ្ទឹមក្រហម និងបង្គារអោយសព្វ រួចដាក់ស្វាយចូលច្របល់អោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត។សឹមដាក់ស្លឹកជី និងសណ្តែកដីចូល ច្របល់ចូលគ្នាអោយសព្វជាការស្រេច៕

SHARE