របៀបធ្វើ កង្កែបបោក ឈ្ងុយឆ្ងាញ់!

370

របៀបធ្វើ កង្កែបបោក ឈ្ងុយឆ្ងាញ់!+គ្រឿងផ្សំ៖-កង្កែប ៤ កាត់ដៃ និងជើងរបស់វាត្រឹមភ្លៅ ជើងចិញ្ច្រាំលាយជាមួយសាច់ជ្រូកគ្រឿង ៤-៥ ស្លាបព្រាបាយ (បុកហើយ)-សាច់ជ្រូកបីជាន់ ៣០០ ក្រាមចិញ្ច្រាំ-សណ្តែកដី ២០០ ក្រាមបុកកុំឲ្យម៉ត់ពេក-ម្ទេសឆ្អើរ ៥ ផ្លែ ត្រាំទឹកចិញ្ច្រាំឲ្យម៉ត់-ខ្ទឹមក្រហម ៣ ដុំចិញ្ច្រាំឲ្យម៉ត់-ខ្ទឹមស ៣ កំពឹស ចិញ្ច្រាំ-ខ្ទិះដូង កន្លះចានចង្កិះ (ប្រសិនមិនចូលចិត្តមិនដាក់ក៏បាន)-ស្លឹកក្រូចសើច ៤ សន្លឹក-ប្រេងឆា ២ ស្លាបព្រាបាយ+ទឹកផ្សំរសជាតិ កន្លះចានចង្កិះក្នុងនោះមាន ម្សៅស៊ុប ប្រេងខ្យង-ប៊ីចេង -ស្ករស -អំបិល រសជាតិផ្សំទៅតាមចំណូលចិត្ត+វិធីធ្វើ៖-ជាការចាប់ផ្តើម អ្នកត្រូវឆាសាច់ឲ្យឆ្អិនជាមុនសិន ដាក់ប្រេងឆាក្នុងខ្ទះឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមស ខ្ទឹមក្រហមនិងស្លឹកក្រូចចូលឆាបញ្ចូលគ្នាឲ្យឈ្ងុយ ក្រោយមកទៀតទើបបន្ថែមម្ទេសឆ្អើរ គ្រឿង ឆាបន្តិចទើបបន្ថែមទឹកផ្សំរសជាតិពាក់កណ្តាល និងសាច់ជ្រូកចូលឆាឲ្យសាច់ឆ្អិនទើបបន្ថែមសណ្តែកដី ខ្ទិះដូងនិងទឹកផ្សំ រសជាតិដែលសល់ចូលរួចឆាបន្តិចទៀតជាការរួច ស្រេច។យកសាច់ដែលអ្នកបានឆាឆ្អិនហើយញាត់ចូលទៅក្នុងកង្កែបដែល អ្នកបានធ្វើរួចឲ្យពេញពោះ និងឡើងប៉ោង ធ្វើដូចនេះទាល់តែកង្កែបអស់។យកកង្កែបដែលអ្នកបានញាត់រូចរាល់មកដាក់អាំង ឬក៍ចៀនទៅតាមចំណង់ចំណូលចិត្តរបស់អ្នកញាុំ៕

SHARE