វិធីធ្វើបង្គាឆាពងទាប្រៃ រសជាតិប្លែកឆ្ងាញ់ (វីដេអូវិធីធ្វើ)

973

គ្រឿងផ្សំ៖ បង្គា ៧០០ក្រាម បកសំបកឲ្យស្អាត, ពងទាប្រៃ ៥គ្រាប់ (យកតែពងក្រហម), ខ្ទឹមបារាំង ១ផ្លែល្មម ចិតជាដុំៗល្មម, ម្ទេសឆា ២ស្លាបព្រាបាយ, ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយកន្លះ, ស្ករស កន្លះស្លាបព្រាបាយ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ, ម្ទេសដៃនាង និងស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖ យកចានដាក់ពងទាប្រៃចូលលាយជាមួយ ម្ទេសឆា ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស ម្រេចម៉ត់ និងទឹកបន្តិច ច្របល់ចូលគ្នាឲ្យសព្វល្អ។ ដាក់ប្រេងចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូលឲ្យឈ្ងុយ ហើយដាក់បង្គាចូល ឆាឲ្យបង្គាជិតឆ្អិន។ បន្ទាប់មកដាក់គ្រឿងដែលលាយហើយចូល ឆាច្របល់ចូលគ្នា រួចថែមទឹកបន្តិច ឆាច្របល់ចូលគ្នាឲ្យសព្វ។ ហើយដាក់ខ្ទឹមបារាំងចូល ឆាច្របល់ចូលគ្នា ៣-៤ត្រលប់ រួចដាក់ម្ទេសដៃនាង និងស្លឹកខ្ទឹមចូល ឆាច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវីធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE