បុកកាពិ រូបមន្តពិសេសឆ្ងាញ់ជាប់ចិត្ត (វីដេអូវិធីធ្វើ)

2275

គ្រឿងផ្សំ៖ កាពិ ៣ស្លាបព្រាបាយ, បង្គាក្រៀម ២ស្លាបព្រាបាយ (ដាក់ ឬមិនដាក់ក៏បាន), ត្រប់ពុតលំញង ម្ទេសស្រស់ ខ្ទឹមស ខ្ទឹមក្រហម (ដាក់តាមចំណូលចិត្ត), ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ, ស្ករ និងទឹកត្រី មួយមុខ ២ស្លាបព្រាបាយ, ត្រីប្លាធូ (តាមចំណូលចិត្ត), បន្លែអន្លក់មាន ស្ពៃក្តោប ត្រសក់ ត្រប់ …(តាមចំណូលចិត្ត)។

វិធីធ្វើ៖ យកត្រីប្លាធូចៀនឲ្យឆ្អិនក្រៀមល្មម។ យកកាពិទៅអាំងឬដុតមួយសន្ទុះ ដើម្បីឲ្យវាឆ្អិន រួចទុកមួយឡែក។ យកបង្គាក្រៀមបុកឲ្យម៉ត់ល្មម រួចដួសទុកមួយឡែក។ បន្ទាប់មកយកខ្ទឹមស ខ្ទឹមក្រហម និងម្ទេសស្រស់ បុកចូលគ្នាឲ្យម៉ត់ល្មម រួចដាក់កាពិ និងបង្គាក្រៀមចូល បុកចូលគ្នាឲ្យសព្វ ហើយដាក់ស្ករ ទឹកត្រី និងទឹកក្រូចឆ្មារចូល ច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់ត្រប់ពុតលំញងចូល ជាការស្រេច៕  ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE