វិធីធ្វើ នំពពាយ !

2114

វិធីធ្វើ នំពពាយ !គ្រឿងផ្សំ៖- ម្សៅដំណើប- សណ្តែកបាយ- ល្ងស- សាច់ដូង កោសជាសសៃៗ- ខ្ទិះដូង- ស្ករសវិធីធ្វើ៖១- ដូងទុំកោសយកសាច់ សណ្តែកបាយត្រាំទឹកក្តៅឲ្យរីក នឹងបកសំបកចេញឲ្យស្អាត សឹមយកទៅដាក់ចំហុយ និងច្របាច់ឲ្យម៉ត ឬ មិនចង់ច្របាច់អោយម៉ត់ក៏បាន ។២- ម្សៅដំណើបលាយទឹក ក្នុងបរិមាណឲ្យម្សៅមានសភាពទន់ៗ នឹង សូនជាដុំសំប៉ែត សឹមយកសណ្តែក ដែលយើងបានប្របាច់ឲ្យម៉ត់មុននេះ មកដាក់នៅចំកណ្តាលធ្វើជាស្នូល ទើបបតម្សៅជាពីរ ប្របាច់ចុងៗ ឲ្យជាប់គ្នាដូចឆ្មេញរណារ។៣- បន្ទាប់មកដាក់ឆ្នាំងចំហុយឲ យកស្លឹកចេកលាបប្រេងពីលើបន្តិច ហើយយកនំមកដាក់តំរៀបឲ្យពេញ នឹងប្រើពេលចំហុយប្រហែល ១០-១៥ នាទី ចង់ស្ងោរក៏បានបើចង់លឿន ពេលឆ្អិនរូយសសៃដូងឬសណ្ដែកបាយពីលើ លាយស្ករសជាមួយល្ងរសឬល្ងរខ្មៅ ជ្រលក់ញាំ ជាការស្រេច៕

SHARE