ត្រីចំហុយទឹកស៊ីអ៊ីវ វិធីធ្វើងាយៗឆ្ងាញ់អស់ទាស់ (វីដេអូវិធីធ្វើ)

1765

គ្រឿងផ្សំ: ត្រី ១ក្បាលល្មម (តាមចំណូលចិត្ត), ខ្ទឹមស ៨-១០ហាន់ស្តើងៗ, ខ្ញីហាន់ជាសរសៃៗ ស្លឹកខ្ទឹមកាត់វែងល្មម ស្លឹកជីរ មួយមុខ កន្លះកូនចាន, ម្ទេសហាវ៉ៃ ២-៣ ហាន់ជាសរសៃៗ, ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាកាហ្វេ, ទឹកធម្មតា កន្លះកូនចាន។

វិធីធ្វើ: លាងត្រីអោយស្អាត រួចវះវាជាឆ្នូតៗ ទុកមួយឡែក។ លាយទឹកជាមួយទឹកស៊ីអ៊ីវ ប្រេងល្ង ស្ករសចូលគ្នា កូរអោយសព្វ។ យកឆ្នាំង ឬខ្ទះដាក់ខ្ទឹមសហាន់ចូល រួចយកត្រីដាក់ពីលើ ហើយចាក់គ្រឿងដែលលាយហើយពីលើត្រីអោយសព្វ រួចដាក់ខ្ញី ស្លឹកខ្ទឹម និងស្លឹកជីពីលើ។ ហើយយកទៅដាក់ចំហុយប្រហែល ១០-១៥នាទី ឆ្អិនសាច់ត្រីល្អ ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ:

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE