ត្រាវឆឹងស្ករ រូបមន្តពិសេសឆ្ងាញ់អស់ទាស់! (វីដេអូវិធីធ្វើ)

1291

គ្រឿងផ្សំ: ត្រាវ ១គីឡូ, ស្ករស ៤០០ក្រាម, ទឹកឆ្អិន ៤ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ស្លឹកខ្ទឹម ហាន់ល្អិតៗ, ស្លឹកតើយ ៣-៤សន្លឹក។ វិធីធ្វើ: យកត្រាវចិតសំបកឲ្យស្អាត ហើយលាងទឹក រួចកាត់ជាដុំ ឬវែងល្មម តាមចំណូលចិត្ត។

បន្ទាប់មកយកត្រាវដាក់បំពង ដាក់ស្លឹកតើយចូល បំពងឲ្យក្រៀមល្មម រួចស្រង់ទុកមួយឡែក។ យកខ្ទះដាក់ស្ករស ទឹក និងអំបិលកូរចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកខ្ទឹមចូល ហើយដាក់ត្រាវបំពងហើយចូល ច្របល់ចូលគ្នាឲ្យសព្វ ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ:

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE