ទឹកចាហួយស្លឹកតើយឆ្ងាញ់ត្រជាក់ចិត្ត វិធីធ្វើងាយៗ (វីដេអូវិធីធ្វើ)

800

គ្រឿងផ្សំ: ស្លឹកតើយ ១ដៃធំ, ទឺកស្អាត ៥លីត្រ, ស្ករស ៤០០ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ។ គ្រឿងផ្សំសម្រាប់ចាហួយ: ម្សៅចាហួយ ១ស្លាបព្រាបាយកន្លះ, ស្ករស ១០០ក្រាម, ទឹកស្អាត ១លីត្រ, ទឹកស្លឹកតើយ ២-៣ស្លាបព្រាបាយ។ វិធីធ្វើ: ធ្វើចាហួយ យកទឹកស្អាតដាក់ឆ្នាំង ដាក់ម្សៅចាហួយចូល កូរឲ្យសព្វ រួចយកទៅដាក់លើចង្រ្កាន កូរតិចៗរហូតដល់ពុះ ហើយដាក់ទឹកស្លឹកតើយចូល កូរចូលគ្នា រួចដាក់ស្ករសចូល កូរចូលគ្នាឲ្យសព្វរហូតដល់ពុះ ហើយលើកចេញពីចង្ក្រាន ចាក់ដាក់ចាន ឬថាសធំល្មមទុកឲ្យត្រជាក់ ទុកមួយឡែក។

បន្ទាប់មកយកទឹកស្អាត ៥លីត្រ ចាក់ចូលឆ្នាំងដាំ ដាក់អំបិល និងស្លឹកតើយ ដាំឲ្យពុះ រួចស្រង់ស្លឹកតើយចេញ ហើយដាក់ស្ករសចូល កូរឲ្យសព្វពុះ រួចលើកចេញពីចង្ក្រាន។ រួចរាល់អស់យកទឹកដាក់កែវ រួចយកចាហួយ កាត់ជាដុំល្អិតៗ ដាក់ចូលទឹក (ដាក់តាមចំណូលចិត្ត) ទទួលទានបានជាការស្រេច នៅសល់ច្រកដាក់ដប ទុកក្នុងទូរទឹកកក។ *ចាហួយចង់ដាក់ក៏បានមិនដាក់ក៏បាន តាមចំណូលចិត្ត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ:

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE