បាយឆាកាពិ វិធីងាយៗឆ្ងាញ់អស់ទាស់ (វីដេអូវិធីធ្វើ)

1280

គ្រឿងផ្សំ: បាយ ១ចាន, កាពិ ២ស្លាបព្រាបាយ, ខ្ទឹមចិញ្ច្រាំ ១ស្លាបព្រាបាយ។ គ្រឿងផ្សំសាច់បីជាន់ឆាផ្អែម: សាច់បីជាន់ ១៥០ក្រាម ហាន់ស្តើងៗល្មម, ទឹក ៤ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ស្ករត្នោត មួយមុខ ៣ស្លាបព្រាបាយ។ គ្រឿងបន្ថែមសម្រាប់ទទួលទានជាមួយ: ស៊ុតក្រឡុកចៀន ហាន់ជាសរសៃៗ, ពងទាប្រៃស្ងោរ, សាច់ក្រក់ចៀន ហាន់ជាបន្ទះៗ, បង្គាក្រៀម (លីងក៏បានអត់ក៏បាន), ស្វាយ ឈូស ឬ ហាន់ជាសរសៃៗ, សណ្តែកគួរ ហាន់ល្អិតៗ, ត្រសក់ ចិតបន្ទះៗ, ខ្ទឹមក្រហម ម្ទេស ហាន់ និងក្រូចឆ្មារ។

វិធីធ្វើ: ដាក់ប្រេងឆាចូលខ្ទះ រួចដាក់ស្ករត្នោត ចូលកូរឲ្យរលាយ ហើយដាក់សាច់បីជាន់ ទឹក និងទឹកស៊ីអ៊ីវ ចូលឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ២-៣នាទី រួចដួសដាក់ចានទុកមួយឡែក។ ដាក់ប្រេងឆាចូលខ្ទះ រួចដាក់ខ្ទឹមចិញ្ច្រាំ ចូលរំលីងឲ្យឈ្ងុយ ហើយដាក់កាពិ ចូលច្របល់ឲ្យរលាយ រួចដាក់បាយ ចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ ឆ្អិនហើយដួសដាក់ចាន។

រួចរាល់អស់ហើយរៀបចំសម្រាប់ទទួលទាន យកចានដាក់រៀបបាយឆាកពិ សាច់បីជាន់ឆាផ្អែម និងគ្រឿងបន្ថែមទាំងអស់ (គ្រឿងបន្ថែមអាចតាមចំណង់ចំណូលចិត្ត ដាក់ ឬមិនដាក់មួយណាក៏បាន )៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ:

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE