វិធីធ្វើការីសាច់គោ ងាយៗឆ្ងាញ់ណាស់ (វីដេអូវិធីធ្វើ)

746

គ្រឿងផ្សំ៖ សាច់គោ ៥០០ក្រាម, គ្រឿងបុក ២ស្លាបព្រាបាយ, ខ្ទិះដូង ១កូនចាន, ត្រប់ពុតលំញង ស្លឹកក្រូចសើច និងម្ទេសដៃនាង (ដាក់តាមចំណូលចិត្ត), ទឹកត្រី ៣ស្លាបព្រាបាយ, ស្ករ បន្តិច, និង​អំបិល បន្តិច។ វិធីធ្វើ៖ ដាក់ខ្ទិះដូងចូលឆ្នាំង ទុកឲ្យពុះ រួចដាក់គ្រឿងបុកចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់សាច់គោចូល ច្របល់ចូលគ្នាទុកឲ្យសាច់ឆ្អិនបន្តិច។

បន្ទាប់មកដាក់ទឹកត្រី ស្ករ និងអំបិលចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ត្រប់ពុតលំញង ស្លឹកក្រូចសើច និងម្ទេសចូល ច្របល់ចូលគ្នា ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ:

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE