ផ្អកសាច់ជ្រូកបីជាន់ ងាយៗៗ

2907

ផ្អកសាច់ជ្រូកបីជាន់ ងាយៗៗគ្រឿងផ្សំ៖-សាច់ជ្រូក ៣ជាន់ មួយគីឡូក្រាម-ស្ករត្នោត ១ ស្លាបព្រាបាយ-ប៊ីចេង ១ ស្លាបព្រាបាយ-អង្ករលីងកន្លះកំប៉ុង-រំដេង-អំបិលគ្រួស ២ ខាំកន្លះ ( មិនប្រើអំបិលម៉ត់ទេ )របៀបធ្វើ៖
-សាច់ជ្រូក ៣ជាន់លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដើង ៗ កាត់ប្រវែងម៉ាម្រាមដៃ រួចយកទៅប្រលាក់ជាមួយអំបិលគ្រួសទុក ៥ ថ្ងៃ ទើបយកវាមកចាវជាមួយ ស្ករត្នោត អង្ករលីង ប៊ីចេង រំដេង ប្រលាក់ចូលគ្នាអោយសព្វ បន្ទាប់យកមកដាក់ក្នុងក្រឡ រឺកែវ ទុករយះពេល ៩ ឬ ១០ ថ្ងៃ ទើបអាចយកទទួលទានបាន ដោយយកមក ចៀន រឺ ធ្វើអ្វីផ្សេងទៀតតាមចំណូលចិត្ត ៕

SHARE