វិធីធ្វើការ៉េមតែបៃតង ឆ្ងាញ់ត្រជាក់ចិត្ត (វីដេអូវិធីធ្វើ)

2312

គ្រឿងផ្សំ៖ ទឹកក្តៅ ៣-៤ស្លាបព្រាបាយ, ម្សៅតែបៃតង ៤ស្លាបព្រាបាយ, ស្ករស ៣ស្លាបព្រាបាយ ឬទឹកឃ្មុំ ក៏បានតាមចំណូលចិត្ត, ទឺកដោះគោខាប់ ៥ស្លាបព្រាបាយ, ម្សៅក្រែមទឹកដោះគោ (Whipping Cream) ១កូនចានកន្លះ, សណ្តែកក្រហមឆ្អិន កន្លះកូនចាន (ដាក់ក៏បានមិនដាក់ក៏បាន), ពុម្ពការ៉េម និងឈើ។ វីធីធ្វើ៖ ដាក់ម្សៅតែបៃតងឆុងជាទឹកក្តៅ កូរចូលគ្នាឲ្យសព្វ រួចដាក់ស្ករស ទឹកដោះគោខាប់ និងម្សៅក្រែមទឹកដោះគោចូលគ្នា កូរចូលគ្នាឲ្យសព្វល្អ។

បន្ទាប់មកយកដាក់ចូលពុម្ពការ៉េម រួចយកដាក់ចូលទូរទឹកកកឲ្យកក់ល្មមប្រហែល ១ម៉ោង។ បន្ទាប់មកទៀតយកចេញដាក់ឈើចូល ហើយយកដាក់ចូលទូរទឹកកកឲ្យកក់ប្រហែល ៥ម៉ោង ការ៉េមរឹងហើយជាការស្រេច ។ ចំពោះសណ្តែកក្រហមចង់ដាក់មុនពេលដាក់ឈើក៏បាន ឬដាក់ពេលដាក់ឈៀក៏បាន ដាក់តាមចំណូលចិត្ត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

*នេះជារូបតំណាងម្សៅក្រែមទឹកដោះគោ (Whipping Cream) មានច្រើនប្រភេទ អាចរកទិញបាននៅតាមផ្សារ។

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE