ចាហួយស្លឹកតើយ វិធីធ្វើងាយៗឆ្ងាញ់ជាប់ចិត្ត (វីដេអូវិធីធ្វើ)

1191

គ្រឿងផ្សំ: ទឹក ៥០០មីលីលីត្រ, ទឹកស្លឹកតើយ ១០០មីលីលីត្រ, ខ្ទិះដូង ១០០មីលីលីត្រ, ស្ករស ៥-៧ស្លាបព្រាបាយ, ម្សៅចាហួយ ៣ស្លាព្រាកាហ្វេ, អំបិលបន្តិច។ វិធីធ្វើ: យកស្លឹកតើយ ៧-៨សន្លឹក កាត់ខ្លីៗល្មម ដាក់កិនជាមួយទឹក ១០០មីលីលីត្រ រួចច្រោះកុំឲ្យដោយកាក។​ យកទឹកស្លឹកតើយចាក់ចូលទឹក រួចដាក់ម្សៅចាហួយ ស្ករស អំបិល និងខ្ទិះដូងចូល កូរចូលគ្នាឲ្យសព្វល្អ។

បន្ទាប់មកយកទៅដាក់់លើចង្រ្កានប្រើភ្លើងល្មម កូរវារហូតដល់ពុះ ហើយបន្ថយភ្លើងរម្ងាស់ទុកចោលប្រហែល ៦-៧នាទី។ រួចលើកចេញពីចង្ក្រានចាក់ចូលចាន ឬថាសធំល្មម រួចទុកវាចោលឲ្យត្រជាក់ប្រហែល ៤-៥ម៉ោង បានជាចាហួយ ហើយកាត់ជាដុំតាមចំណូលចិត្ត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម:

វីដេអូវិធីធ្វើ:

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE