វិធីធ្វើបាយឆាគ្រឿងសមុទ្ររសជាតិតុងយ៉ាំ (វីដេអូវិធីធ្វើ)

1306

គ្រឿងផ្សំ៖ បាយ ២កូនចាន, បង្គា ៥-៦ បកសំបក, មឹក ១០០ក្រាម ហាន់កង់ៗល្មម, គល់ស្លឹកគ្រៃ រំដេង ហាន់ស្តើងៗល្មម និងស្លឹកក្រូចសើច , ម្ទេសហាន់ ១ស្លាបព្រាបាយ ឬតាមចំណូលចិត្ត, ម្ទេសឆា ២ស្លាបព្រាបាយ, ទឹកត្រី ទឹកក្រូចឆ្មារ មួយមុខ ១ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ខ្ទឹមចិញ្រ្ចាំ និងប្រេងឆា។

វិធីធ្វើ៖ ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្ច្រាំ និងម្ទេសហាន់ចូលរំលីងឲ្យឈ្ងុយ ហើយដាក់គល់ស្លឹកគ្រៃ រំដេង និងស្លឹកក្រូចសើចចូលឆា ៤-៥ត្រលប់ រួចដាក់ម្ទេសឆាចូល ឆាច្របល់ចូលគ្នាឲយសព្វ។ បន្ទាប់មកដាក់បង្គា និងមឹកចូល ឆាចូលគ្នាឲ្យជិតឆ្អិន រួចដាក់បាយចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ។ ហើយដាក់ទឹកត្រី ទឹកក្រូចឆ្មារ និងស្ករសចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចភ្លក់ល្មមតាមចំណូលចិត្ត ហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវីធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE