ស្ងោរត្រឡាចឆ្អឹងជំនី ឆ្ងាញ់ៗជាប់ចិត្ត (វីដេអូវិធីធ្វើ)

1802

គ្រឿងផ្សំ៖ ឆ្អឹងជំនី ៣០០ក្រាម កាប់ជាដុំៗ, ត្រឡាច ៥០០ក្រាម កាត់ជាដុំល្មម, ការ៉ុត ១ផ្លែល្មម កាត់ជាដុំៗ, ផ្សិត ៨-១០ (ដាក់ក៏បានមិនដាក់ក៏បាន), ខ្ទឹមស ១០-១៥ និងម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ បុកចូលគ្នាឲ្យម៉ត់, ទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ទឹក ១៥០០មីលីលីត្រ, ស្លឹកជី ស្លឹកខ្ទឹម។

វិធីធ្វើ៖ ដាក់ទឹកចូលឆ្នាំងដាំមួយរំពុះ រួចដាក់ស្ករស ទឹកស៊ីអ៊ីវ ខ្ទឹមសបុកជាមួយម្រេចចូល កូរចូលគ្នា។ ដាក់ឆ្អឹងជំនី ការ៉ុតចូល រម្ងាស់ប្រហែល ១០-១៥នាទី។ ដាក់ត្រឡាចចូល រម្ងាស់ទៀតប្រហែល ១០នាទី រួចដាក់ដាក់ស្លឹកជី និងស្លឹកខ្ទឹមចូល ហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE