វិធីធ្វើទឹកសណ្តែកខៀវ រសជាតិឈ្ងុយឆ្ងាញ់ (វីដេអូវិធីធ្វើ)

6461

គ្រឿងផ្សំ៖ ទឹក ១លីត្រ, សណ្តែកខៀវ ៣០០ក្រាម, ទឹក ៣០០មីលីលីត្រ, ស្លឹកតើយ ១០សន្លឹក, ស្ករស ២០០ក្រាម, ទឹកដោះគោស្រស់ ៣០០មីលីលីត្រ។ វិធីធ្វើ​៖ យកស្លឹកតើយលាងឲ្យស្អាត រួចកាត់ខ្លីដាក់កិនជាមួយទឹក ៣០០មីលីលីត្រ កិនឲ្យសព្វល្អ រួចច្រោះកុំឲ្យដោយកាក។

យកសណ្តែកដាក់តាំ្រទឹក ទុកចោលរយៈពេល ៤ម៉ោង រួចស្រង់យកទៅដាក់កិនជាមួយទឹក ១លីត្រ កីនចូលគ្នាឲ្យសព្វល្អ ហើយច្រោះកុំឲ្យដោយកាក។ យកទៅចាក់ចូលឆ្នាំង ដាំឲ្យពុះ រួចដាក់ស្ករស ចូលកូរឲ្យសព្វ ហើយចាក់ទឹកស្លឹកតើយចូល កូរចូលគ្នា រួចដាក់ទឹកដោះគោស្រស់ចូល កូរចូលគ្នាទុកមួយរំពុះ ហើយជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE