រូបមន្តធ្វើបង្អែមចេកខ្ទិះ ឆ្ងាញ់ជាប់ចិត្ត (វីដេអូវិធីធ្វើ)

1302

គ្រឿងផ្សំ៖ ចេក ៧-៨ផ្លែ, ស្លឹកតើយ ៣-៤សន្លឹក, ខ្ទិះដូង ៧៥០មីលីលីត្រ, ស្ករស ៣០០ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ។ វិធីធ្វើ៖ បកសំបកចេក រួចកាត់ជាដុំ តាមចំណង់ចំណូលចិត្ត។ ដាក់ខ្ទិះដូង ស្ករស អំបិល និងស្លឹកតើយ ចូលឆ្នាំងកូរចូលគ្នាឱ្យសព្វ ទុករម្ងាស់ឱ្យពុះ។

បន្ទាប់មកដាក់ចេកចូល រួចកូរឱ្យចូលជាតិគ្នា គ្របទុកឱ្យពុះទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE