របៀបធ្វើពោតកំបោរ!!!!

656

របៀបធ្វើពោតកំបោរ+គ្រឿងផ្សំ៖-ពោតស ១ គីឡូ (ពោតទុំ)-កំបោរ ២ ស្លាបព្រាបាយ-ស្កសរ ៥ ស្លាបព្រាបាយ-អំបិល ១ ស្លាបព្រាកាហ្វេ-ល្ងរ ១ ស្លាបព្រាបាយ លីងឲ្យឈ្ងុយ-ដូង(ដូងកោស)+វិធីធ្វើ៖
១-ជាការចាប់ផ្តើមអ្នកត្រូវយកពោតដាក់ត្រាំទឹកកំបោរសិន ២០ -២៥ នាទី។
២-អ្នកត្រូវយកពោតដែលអ្នកត្រាំទាំងទឹកកំបោរនោះ យកទៅដាក់ស្ងោរហូតទាល់តែពោតមើលទៅប្រេះហើយរបក
សំបក ទើបយកទៅលាងទឹកកំបោរចេញឲ្យអស់ជាតិកំបោរ ហើយមើលទៅពោតឡើងស។
៣-អ្នកយកពោតនោះយកទៅស្ងោរម្តងទៀតឲ្យរីករួចចាក់ទឹកចេញទុកតែបន្តិចបានហើយបន្ថយកំដៅ(ដាក់
កំដៅបន្តិចៗ)ឬអ្នកអាចស្រង់ពោតយកមកញាំតែម្តងក៏បានដែរ។
៤-អ្នកត្រូវយកចានមួយដាក់លាយ ស្កសរ,ល្ងរ និងអំបិល រួចកូរបញ្ចូលគ្នាឲ្យសប់។
៥-ជាចុងក្រោយអ្នកត្រូវយកពោតដែលបានស្ងោរឆ្អិនដាក់ក្នុងចាន រួចយកស្កសរ, ល្ងរ និងអំបិលដែលបានលាយ
រួចរោយពីលើពោត ហើយដាក់ដូងដែលបានកោសហើយពីលើនោះផងដែរ។

SHARE