ត្រីបំពងទឹកត្រីអំពិលទុំ រសជាតិហឹរតិចៗឆ្ងាញ់អស់ទាស់ (វីដេអូវិធីធ្វើ)

1589

គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម, ខ្ទឹមចិញ្រ្ចាំ ៣-៤ស្លាបព្រាបាយ, ម្ទេសហាន់ ឬចិញ្រ្ចាំ ២-៣ស្លាបព្រាបាយ, ស្ករ ២ស្លាបញ្របាយ, ទឹកអំពិលទុំ ១-២ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបញ្របាយ, ទឹកធម្មតា ៣ស្លាបព្រាបាយ។ វិធីធ្វើ៖ ធ្វើត្រីឲ្យស្អាតលាងទឹក រួចដាក់ឲ្យស្រស់ទឹក ហើយយកទៅដាក់បំពងឲ្យក្រៀមល្មម តាម ចំណូលចិត្ត ឆ្អិនហើយទុកមួយឡែក។

បន្ទាប់ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឺមចិញ្រ្ចាំ និងម្ទេសចូល ឆា ៤-៥ត្រលប់ រួចដាក់ស្ករ ទឹកត្រី ទឹកអំពិលទុំ ទឹកធម្មតាចូល ឆាច្របល់ចូលគ្នាឲ្យសព្វ។ យកត្រីដាក់ចាន រួចស្រោចគ្រឿងដែលឆាហើយចូលពីលើ ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE