វិធីធ្វើសម្លតុងយ៉ាំបង្គា ឆ្ងាញ់អស់ទាស់ (វីដេអូវិធីធ្វើ)

1852

គ្រឿងផ្សំ៖ បង្គា ៣០០ក្រាម, ទឹក ៦០០មីលីលីត្រ, ខ្ទិះដូង ១២៥មីលីលីត្រ, ផ្សិត ១០០ក្រាម, គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម ហាន់ស្តើងៗល្មម និងស្លឹកក្រូចសើច, ទឹកក្រូចឆ្មា ២-៣ស្លាបព្រាបាយ, ទឹកត្រី ៣ស្លាបព្រាបាយ, ម្ទេសឆា ១-២ស្លាបព្រាបាយ, ម្ទេសហាន់ ៣-៥គ្រាប់ តាមចំណូលចិត្ត។

វិធីធ្វើ៖ យកឆ្នាំងដាក់ទឹក ហើយដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម និងស្លឹកក្រូចសើចចូល ទុកឲ្យពុះប្រហែល ៥នាទី។ ដាក់បង្គា និងផ្សិតចូល ទុកឲ្យបង្គា និងផ្សិតឆ្អិនបន្តិច។ ដាក់គ្រឿងចូល ម្ទេសឆា ទឹកក្រូចឆ្មា ទឹកត្រី ខ្ទិះដូងចូល កូរចូលគ្នាឲ្យសព្វចូលជាតិ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE