វិធីធ្វើសម្លម្ជូរល្ហុងបង្គា (មានវីដេអូ)

883

គ្រឿងផ្សំ៖ ល្ហុងខ្ចី មួយចំហៀងល្មម ចិតជាដុំៗល្មម ឬចិតស្តើងៗល្មមតាមចំណូលចិត្ត, បង្គា ៥-៧ បកសំបកអោយស្អាត, ត្រីអាំង បេះយកតែសាច់ កន្លះកូនចាន, គ្រឿងបុក ៤-៥ស្លាបព្រាបាយ, ទឹកអំពិលទុំ ២ស្លាបញ្របាយ, ទឹកត្រី ២-៣ស្លាបព្រាបាយ, ស្ករ ១-២ស្លាបព្រាកាហ្វេ, ទឹកធម្មតា ៧០០មីលីលីត្រ។

វិធីធ្វើ៖ ដាក់ទឹកចូលឆ្នាំងដាំអោយពុះ រួចដាក់គ្រឿងបុក សាច់ត្រីចូល កូរចូលគ្នាទុកមួយរំពុះ។ ដាក់ល្ហុង ទឹកអំពិលទុំ ទឹកត្រី ស្ករ បង្គាចូល កូរចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE