សម្លប្រហើរកូនកាត់ ប្លែកឆ្ងាញ់មិនចាញ់សម្លប្រហើរធម្មតាយើងទេ (វីដេអូវិធីធ្វើ)

2603

គ្រឿងផ្សំ៖ បង្គា ៣៥០ក្រាម បកសំបកអោយស្អាត, បន្លែមាន ល្ពៅ ស្នៀតពោត ននោង ស្លឹកបាស ផ្សិតចំបើង ត្រលាច ជីនាងវង … តាមចំណូលចិត្ត, ទឺក ៣កូនចាន, ខ្ទឹមក្រហម ៣-៥ដុំ, ម្រេច កាពិ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ៣ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ។ វិធីធ្វើ៖ ដាក់ម្រេចបុកជាមួយខ្ទឹមក្រហម និងកាពិ បុកអោតម៉ត់ចូលគ្នា។ ដាក់ទឹកចូលឆ្នាំង ទុកមួយរំពុះ រួចដាក់គ្រឿងដែលបុកហើយចូល ទុកមួយរំពុះ។

ដាក់បន្លែទាំងអស់ចូល ល្ពៅ ស្នៀតពោត ននោង ស្លឹកបាស ផ្សិតចំបើង ត្រលាច ជីនាងវង រួចដាក់បង្គាចូល ច្របល់ចូលគ្នា ទុកមួយរំពុះ ហើយដាក់ទឹកត្រី ស្ករស ច្របល់ចូលអោយសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រច៕នេះជាវិធីធ្វើមួយបែប ដែលយើងខ្ញុំបានបង្ហាញប្រាប់ ហើយសម្លរប្រហើរកូនកាត់នេះ ក៏មិនខុសពីសម្លរប្រហើរយើងធម្មតាប៉ុន្មានដែរ គ្រាន់តែខុសតិចតួច និងធ្វើទៅតាមចំណង់ចំណូលចិត្ត។ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE