ដូងនិងដាង ខុសគ្នាយ៉ាងដូចម្តេច? សូមពិនិត្យមើលទាំងអស់គ្នា !! (មានវីដេអូ)

14940

បងប្អូនមួយចំនួនបានលឺគេនិយាយថា(ដូងដាង) ប្រហែលគិតថាជាពាក្យផ្ទួនរបស់ដូង តាមពិតផ្លែដាងនេះពិតជាមានមែន ហើយបើ​តាម​វនានុក្រម​សម្តេច​​ជួនណាត ដាង ​ជាឈើ​ដំណាំ​ស្រុក​មួយ​ប្រភេទព​ពួក​ដូង មាន​សណ្ឋាន​ដូច​ដូង​សុទ្ធសាធ ខុស​គ្នា​តែ​ឥត​ផ្កា ស្រាប់​តែ​ចេញ​ជា​ផ្លែ​មក​តែម្ដង(ច្រើន​មាន​នៅ​ក្នុង​ខេត្ត​បាត់ដំបង)។

ដើម​ដាង​ និង​ដើម​ដូង​មាន​សណ្ឋាន​ប្រ​ហាក់​ប្រ​ហែល​គ្នា បើ​មិន​ពិនិត្យ​ឲ្យ​ច្បាស់ទេ​ពិតជា​ច្រឡំ​គ្នា​មិន​ខាន។ ដើម​ដាង​ពេល​ចេញ​ផ្កា​មក​មាន​ក្តិប​តោង​ជាប់​នឹង​ផ្កាតែ​ម្តង ដែល​ខុស​ពី​ដូង​មាន​ស្មែង​ដូងចេញនិងមាន​ក្តិប​តោងជាប់ជាមួយ។ មួយ​វិញ​ទៀត​ ផ្លែដាង​លក្ខណៈ​ស្តួច​ផ្នែក​ខាង​ក្រោម ជាង​ផ្លែ​ដូង​ដែល​ខ្លះ​មាន​លក្ខណៈ​ទាល​ក្រោម។​ ទាំងដើម ទាំង​ស្លឹក ​ទាំង​​ទឹក និង​សាច់គឺ​ដាង មិន​ខុសគ្នា​ពីដូង​នោះ​ទេ ហើយ​ផ្លែ​ដាងទុំ​អាច​យក​សាច់ធ្វើជា​ខ្ទិះសម្រាប់​ធ្វើ​នំ ឬ​បង្អែម​ដូច​គា្ន​នឹង​ដូងដែរ។​

សូមមើលវីដេអូខាងក្រោម៖

SHARE