វិធីធ្វើស្ងោរស៊ុបមាន់ដំឡូងបារាំង

27

គ្រឿងផ្សំ៖ សាច់មាន់ ១គីឡូ កាប់ជាដុំៗល្មម, ដំឡូងបារាំង ១-២ផ្លែ, ការ៉ុត ១-២ផ្លែ, ប៉េងប៉ោះ ២-៣ផ្លែ, ខ្ទឹមបារាំង ១ផ្លែ, ស្លឹកជីរ ស្លឹកខ្ទឹមសម្រាប់ដាក់ស៊ុប, ទឹកស្អាត ៥-៦កូនចាន, ដុំស៊ុបមាន់ ១ដុំ, ទឹកត្រី ១-២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាបាយ, ម្រេចម៉ត់ បន្តិច។

វិធីធ្វើ៖

១.ដាក់ទឹកចូលឆ្នាំង ដាក់ដុំស៊ុបមាន់ចូល រម្ងាស់ឲ្យពុះ

២.រួចដាក់សាច់មាន់ ដំឡូងបារាំង ការ៉ុតចូល រម្ងាស់ឲ្យពុះ

៣.បន្ទាប់មកដាក់ទឹកត្រី ស្ករស អំបិល និងម្រេចម៉ត់ចូល កូរចូលគ្នាទុកឲ្យពុះ

៤.រួចដាក់ខ្ទឹមបារាំង និងប៉េងប៉ោះចូល រម្ងាស់ឲ្យពុះ ហើយដួសដាក់ចាន ដាក់ស្លឹកជីរ ស្លឹកខ្ទឹមចូលជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

SHARE