វិធីធ្វើបុកពោត! (មានវីដេអូ)

344

គ្រឿងផ្សំ៖

-ពោត ស្ងោរឆ្អិន រួចចិតយកសាច់ពោត

-ការ៉ុត ហាន់ឬឈូសជាសរសៃ

-ប៉េងប៉ោះ ចិតជាចំណិត

-សណ្តែកកួរ កាត់ខ្លីៗល្មម

-ក្រូចឆ្មារ ម្ទេស ខ្ទឹមស

-ពងទាប្រៃ ស្ងោរឆ្អិន

-ទឹកអំពិលទុំ សណ្តែកដី ទឹកត្រី ស្ករសឬស្ករត្នោត

វិធីធ្វើ៖

១.ដាក់ម្ទេស ខ្ទឹមស សណ្តែកកួរ និងសណ្តែកដី បុកចូលគ្នា

២.ដាក់ទឹកត្រី ស្ករ ទឹកអំពិលទុំ ប៉េងប៉ោះ ហើយច្របាច់ក្រូចឆ្មារចូល បុកចូលគ្នា

៣.ដាក់ពោត ការ៉ុតចូល បុកចូលគ្នា រួចដាក់ពងទាប្រៃចូល បុកចូលគ្នា ហើយដួសដាក់ចានជាការស្រេច។

វីដេអូពីវិធីធ្វើមួយបែប ប្រភពពី facebook៖

អត្ថបទដោយ៖ THE iCON MEDIA

SHARE