វិធីធ្វើទឹកត្រីស្ករកាពិ! (មានវីដេអូ)

408

គ្រឿងផ្សំ៖

-ស្ករត្នោត កាពិ ទឹកត្រី ទឹក

-ខ្ទឹមក្រហម ហាន់ស្តើងៗ

-ម្ទេស ហាន់តូចៗ

-បង្គាក្រៀម បុកឲ្យម៉ត់ល្មម (បុកក៏បានមិនបុកក៏បានតាមចំណងចំណូលចិត្ត)

វិធីធ្វើ៖

១.ដាក់ខ្ទះឲ្យក្តៅ​ រួចដាក់ស្ករត្នោត ទឹកត្រី និងទឹកចូល កូរចូលគ្នារហូតស្កររលាយសព្វ

២.ដាក់កាពិចូល កូរឲ្យសព្វរលាយចូលគ្នា

៣.ដាក់បង្គាក្រៀម ខ្ទឹមក្រហម និងម្ទេសចូល កូរចូលគ្នាឲ្យសព្វ រួចដួសដាក់ចានជាការស្រេច។

វីដេអូពីវិធីធ្វើមួយបែប ប្រភពពី facebook៖

អត្ថបទដោយ៖ THE iCON MEDIA

SHARE