រម្យណីយដ្ឋានត្រពាំងសង្កែ ជាកន្លែងកំសាន្តថ្មីមួយទៀតដែលមនុស្សភាគច្រើនមិនសូវស្គាល់ !

846

រម្យណីយដ្ឋានថ្មីមួយ ដែលមនុស្សភាគច្រើនមិនសូវស្គាល់មានឈ្មោះថា សហគមន៍ត្រពាំងសង្កែ ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កំពុងតែមានភាពទាក់ទាញពីថ្ងៃទៅមួយថ្ងៃគួអោយចាប់អារម្មណ៍។

បើយើងធ្វើដំណើរចេញពីក្រុងកំពត មកកែប ប្រមាណ7គមលើផ្លូវជាតិលេខ33 មានផ្លូវបត់ស្ដាំ ដែលមានផ្លាកបង្ហាញរបស់សហគមន៍ត្រពាំងសង្កែ។គេឃើញមានមនុស្សចេញចូលមិនដាច់ដើម្បីចូលទៅមើលទេសភាពដ៏ស្រស់ត្រកាលនិងប្លែកភ្នែកដែលកន្លែងទេសចរផ្សេងៗទៀតមិនមានដូច។

គួរបញ្ជាក់ផងដែរថា អ្នកទស្សនាអាចជួលទូកនេសាទតូចៗដើម្បីជិះមើលដើមកោងកាងដែលដុះនៅតាមមាត់ព្រែក និងមើលសត្វស្លាបនៅទីនោះទៀតផង។ អ្នកទេសចរអាចស្នាក់នៅទីនោះក៏បានព្រោះគេមានផ្ទះសំណាក់និងអាហារដ្ឋានក្នុងតំលៃសមរម្យ។​ក្រៅពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល អ្នកទៅទីនោះអាចចួលរួមដាំដើមកោងកាងជាមួយសហគមន៍ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។

SHARE